You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែមីនាឆ្នាំ២០២០

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែមីនាឆ្នាំ២០២០

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២០។

ខ្លឹមសារនៃការប្រជុំនេះរួមមាន ផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការបង្ការនិងទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ១៩​,​ ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងការពារជាតិចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ស្តីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩,​ ផ្សព្វផ្សាយផែនការសម្រាប់កិច្ចការពារសន្តិសុខរក្សាសុវត្ថិភាពនិងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។