You are currently viewing ឧត្តមសេនីយ៍ត្រី ខេង ទីតូ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងវិធានការបង្ការជំងឺឆ្លងកូវីដ១៩

ឧត្តមសេនីយ៍ត្រី ខេង ទីតូ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងវិធានការបង្ការជំងឺឆ្លងកូវីដ១៩

កែប៖ ព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍សន្តិសុខ និងវិធានការបង្ការជំងឺឆ្លងកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជា និងពិភពលោក ដើម្បីឱ្យនាយទាហាន នាយទាហានរងបានយល់ ជ្រួតជ្រាប និងបានណែនាំឱ្យអាវុធហត្ថគ្រប់រូបត្រូវចេះការពារ និងថែរក្សាសុខភាពខ្លួនឯង ដើម្បីជៀសផុតឆ្លងនេះ។ ពិធីផ្សព្វផ្សាយនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង លោកប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ព្រមទាំងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែបជាច្រើនរូបទៀត។