ព្រះសីហនុ៖ នៅវេលាម៉ោង១៤:០០នាទីរសៀល កម្លាំងជំនាញ នៃការិយាល័យបទល្មើសជួញដូរមនុស្ស មន្ទីរយុត្តិធម៌ កងរជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០១នាក់ ឈ្មោះ ប៊ុនម៉ា ប៊ុនមី ភេទប្រុស អាយុ៤៥ ជនជាតិថៃ មុខរបរតៃកុងទូកក្រុមហ៊ុនថៃ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ហឹង្សាក្នុងគ្រួសារ (ប្រើប្រាស់កាន់កាប់អាវុធខ្លីខុសច្បាប់) យោងតាមបណ្តឹងឈ្មោះ ជិន ឡាន់ (ប្រពន្ធ) អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ បានប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ ខណៈជនសង្ស័យកំពុងធ្វើសកម្មភាព។