កណ្តាល៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកពញាឮ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ៈ
១-ឈ្មោះ គយ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ កី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង២ មានទីលំនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់ ទូរស័ព្ទដៃចំនួន ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។