កណ្តាល៖ ដោយមានការដឹកនាំបញ្ជា ចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យឈ្មោះពឿន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត ដែលប្រព្រឹត្តកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស្រីល័ក្ខ ភេទស្រី មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិឃុំខាងលើ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពឿន បានឆ្លើយសារភាពថាខ្លួន និងជនរងគ្រោះបានស្រលាញ់គ្នា និងរស់នៅជាមួយគ្នា ក្រោយមកក៏បានបែកគ្នាមួយរយៈលុះដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ គាត់ពិតជាបានកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយប្រើកាំបិតផ្កាក់។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។