ស្ទឹងត្រែងៈ វេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទហិង្សាដោយចេតនា ស្ថិតនៅចំណុចភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមការរៀបរាប់ ពីកម្លាំងអាវុធហត្ថស្រុកសេសាន បានឱ្យដឹងថា ជនសង្ស័យទាំងនោះមានឈ្មោះ ៖
០១. ផា ខាំឡា ភេទប្រុស អាយុ១៩ ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិកំភុន ស្រុកសេសា ខេត្តស្ទឹងត្រែង។
០២. កែវ ខាំម៉ូ ភេទប្រុស អាយុ១៧ ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិកំភុន ស្រុកសេសា ខេត្តស្ទឹងត្រែង។
០៣. ប៉ង់ ភូងិន ហៅជី ភេទប្រុស អាយុ១៨ ជាតិខ្មែរ មុខរបរធ្វើទូក ផ្ទះនៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
កម្លាំងបានបន្តឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ហ៊ន សឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិសេសាន រងរបួសបែកត្រង់ក្រោមភ្នែក ខាងឆ្វេង ដេរ០៣ថ្នេរ។
+វត្ថុតាងចាប់យករួមមាន៖
០១. ម៉ូតូចំនួន ០១គ្រឿង
០២. ទូរស័ព្ទដៃចំនួន ០២គ្រឿង
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។