ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបើកប្រាក់គោលនយោបាយ កងរាជអាវុធហត្ថ បានរៀបចំពីធីបើកប្រាក់គោលនយោបាយបញ្ចុះ និងបូជាសព ជូនដល់ក្រុមគ្រួសារ សពនាយ នាយរង និងពលអាវុធហត្ថដែលពលី មរណៈ ចំនួន ៣៥នាក់ បើកលើកទីមួយ ក្នុងឆ្នាំ២០២០ ។ ពិធីនេះមានការចូលរួមពីលោកនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ និងក្រុមគ្រួសារសពជាច្រើនរូបទៀត។