You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបរថយន្តបាកុងចំនួន ០៣គ្រឿង

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបរថយន្តបាកុងចំនួន ០៣គ្រឿង

ពោធិ៍សាត់៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ែន ឆិល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) ចុះបង្រ្កាបបទល្មើសព្រៃឈើ នៅចំណុច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដោយបានប្រទះឃើញរថយន្តបាកុង ០៣គ្រឿង ដែលជាមធ្យោបាយដឹក          ជញ្ជូនឈើខុសច្បាប់ ម្ចាស់បានគេចខ្លូនបាត់។

បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ឲ្យស្នាក់ការ ដែនជំរកសត្វព្រៃភ្នំសំកុសដើម្បីបន្តនីតិវិធី។