កោះកុង៖ នៅវេលាម៉ោង ៨ និង៤១នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ និងកម្លាំងអាវុធហត្ថខេត្តកោះកុង ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារជំនាញ និងដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីរលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង កម្លាំងបានចុះបង្រ្កាបករណីជួញដូរ រក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀននៅចំណុចផ្ទះជួលស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយបានឃាត់ខ្លួនសង្ស័យចំនួន៥នាក់ ប្រុស ៣នាក់ ស្រី ២នាក់មានឈ្មោះ អ៊ិន រ៉ែន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបស្នាក់នៅបន្ទប់ជួលខាងលើ, ឈ្មោះ ប្រាក់ រ៉ាឌី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើជាមួយគ្នា, ឈ្មោះ ប៉ែន សម្បត្តិ (ហៅថា) ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ, ឈ្មោះ ជា ចិន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករដឹកមឹក មានទីលំនៅភូមិ៣ ឃុំ បាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងឈ្មោះ ខន ចំណា (ហៅណាង) ភេទប្រុស ជនជាតិខ្មែរមុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ចាប់យកវត្ថុតាងរួមមានថ្នាំញៀនម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន ២កញ្ចប់ធំ និង២កញ្ចប់តូច, ទូស័ព្ទដៃចំនួន ៣គ្រឿង, ឧបករណ៍សំរាប់ជក់ថ្នាំមួយចំនួន និងម៉ូតូចំនួន ៣គ្រឿង។
បច្ចុប្បនកម្លាំងជំនាញអាវុធហត្ថបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួច។