You are currently viewing មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារ នាំយកថវិកាបេឡាមរណះសង្គ្រោះ ជូនដល់គ្រួសារអតីតយុទ្ឋជន ដែលបានទទួលមរណៈភាព

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារ នាំយកថវិកាបេឡាមរណះសង្គ្រោះ ជូនដល់គ្រួសារអតីតយុទ្ឋជន ដែលបានទទួលមរណៈភាព

ព្រះសីហនុៈ នៅវេលាម៉ោង ១៦ និង០០នាទី ថ្ងែទី១៤ ខែមិថុនា ឆ្នាំ២០១៦ យោងតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ឋជនកម្ពុជាខេត្តព្រះសីហនុ។
បានចាត់តាំងក្រុមការងារ ចុះជួបដល់លំនៅដ្ឋានគ្រួសារសព អតីតយុទ្ឋជន ស្ថិតនៅ ក្រុម១៣ ភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ ធ្វើការសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណះសង្គ្រោះចំនួន 0៤លានរៀល(បួនលានរៀល) ប្រគល់ជូនគ្រួសារសព ឈ្មោះ ងួន រស្មី ភេទប្រុស ជានិវត្តជន (យោធាមូលដ្ឋានសមុទ្ររាម) ដែលទទួលមរណៈភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៦:១០នាទី ក្នុងអាយុ ៥១ឆ្នាំ ដោយរោគាពាធ។
ដោយឃើញ គ្រួសារសពមានទុក្ខលំបាក និងការខ្វះខាត លោកវរសេនីយ៍ត្រី ហ៊ត សីហា បាន នាំយកថវិការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចូលរួមបុណ្យសពគំរប់ ០៧ថ្ងៃ ចំនួន ២០០.០០០រៀលបន្ថែមទៀត។
777

77

7