You are currently viewing ឃាត់ខ្លួនជនសង្ស័យពីរនាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួន

ឃាត់ខ្លួនជនសង្ស័យពីរនាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួន

ព្រៃវែង៖ នៅវេលាម៉ោង ១១:២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រៃវែង សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក អនុសេនីយ៍ឯក សូ សាវុធ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រៃវែង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ដីកាពាក់ពន្ធ័ករណីឆបោកប្រព្រឹត្តនៅភូមិ៤ សង្កាត់កំង់លាវក្រុងព្រៃវែងកាលពីថ្ងៃទី២៨ ខែឧភាស ឆ្នាំ២០១៨
១/អនុវត្តដីកា លេខ៦៣ ដបព្រទ/២០២០ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឡោ សុភ័ក្តិ (ហៅ សុភ័ត្រា)ភេទស្រី អាយុ ៥៩ ឆ្នាំមុខរបរមេផ្ទះ។
២/អនុវត្តដីកាលេខ ៦៤ដបព្រទ/២០២០ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឯក សម្បត្តិ ភេទប្រុសអាយុ ៦០ ឆ្នាំមុខរបរកម្មករចំណាកស្រុក(និវត្តជន)អ្នកទាំង០២ រស់នៅភូមិលេខ ៤ សង្កាត់កំពង់លាវក្រុងព្រៃវែងខេត្តព្រៃវែង
បច្ចុបប្បន្ន មន្ត្រីជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។