You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ

ឧត្តមសេនីយ៍ទោ នាង សុជីវី ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីនេះផងដែរ មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ សរុបចំនួន ៤៦នាក់ ក្នុងនោះអាវុធហត្ថចូលសោធននិវត្តន៍ ចំនួន ៣៨នាក់។