You are currently viewing កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបការដឹកជញ្ជួនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបការដឹកជញ្ជួនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

ក្រចេះ៖ អនុវត្តតាមការចង្អុលបង្ហាញរបស់ លោក ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧:០០នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ឡុច វីថា មេបញ្ជាការរង មូលដ្ឋានស្រុក ចុះបង្ក្រាបករណីដឹកជញ្ជួនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុច១០៤ ភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបានឃាត់ចាប់គោយន្តកន្រ្តៃសណ្តោងរ៉ឺម៉កដឹកឈើចំនួន ០៤គ្រឿង និងរឹបអូសឈើអារលេខមួយ និងលេខពីរ (ខ្លុង-ស្រឡៅ) សរុបចំនួន ១៦៨សន្លឹក។
បច្ចុប្បន្នវត្ថុតាងខាងលើបានប្រគល់ជូនរដ្ឋបាលព្រៃឈើកន្ទួតដើម្បីចាត់ការតាមនីតិវិធី។