ព្រះសីហនុ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០៣នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលម្លាំងបង្ក្រាបបាននៅចំណុចក្រុម១៧ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ជនសង្ស័យមានឈ្មោះ ឈួន ភក្ដី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ, ឈ្មោះ កែវ ប៊ុនលាង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្នុប្បន្នភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ, ឈ្មោះ បែន សុភារី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នក្រុម៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
វត្ថុតាងចាប់យកមានម្សៅសថ្លា ចំនួន ៥កញ្ចប់, ដបជក់ ចំនួន១, ខ្សៀជក់ ចំនួន១, ជញ្ជីង ចំនួន១, ទូរស័ព្ទដៃចំនួន ២គ្រឿង និងប្រាក់ដុល្លារចំនួន ៥ដុល្លារ។