បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការស្នើសុំពីអាជ្ញាធរខេត្ត លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុថហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំងកម្លាំងអាវុធហត្ថចំនួន៣០នាក់ រថយន្ត០៤គ្រឿង ជួយដឹកជញ្ជូនពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងចូលរួមការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។