កណ្តាល៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចវត្ត “ព្រៃលាក់ម្ចាស់” ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ឈ្មោះ សាក់ គីរី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល, ឈ្មោះ ទូច ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ២៣កញ្ចប់, ទូរស័ព្ទដៃ០២គ្រឿង, សម្ភារៈវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។