ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានីខេត្ត ប្រចាំខែមីនា ទិសដៅការងារខែមេសា ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងការិយាល័យ នាយផ្នែក នាយការិយាល័យកងរាជអាវុធហត្ថរាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំរួមមាន៖
១.ពង្រឹងការការពារ បង្ក្រារទប់ស្កាត់ការរីករាលដាលជំងឺកូរ៉ូណា (កូវីដ១៩)
២.ពង្រឹងវិន័យក្នុងការចេញចូល
៣.ពង្រឹងរបៀបធ្វើការងារតាមប្រព័ន្ធអនឡាញ
៤.ពង្រឹងការបើកចែកដល់ដៃនាយ ពលអាវុធហត្ថគ្រប់ថ្នាក់ (ហាមកាត់ប្រាក់ក្នុងប្រការណាក៏ដោយ)
៥.ពង្រឹងការការពារថវិការដ្ឋ និងឯកសារទូទៅ
៦.ពង្រឹងការងារបច្ចេកវិទ្យា (កុំព្យូទ័រ)
៧.ពង្រឹកការសាមគ្គីឯកភាពផ្ទៃក្នុង។