ប៉ៃលិន ៖ នៅព្រឹក ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន លោកមេបញ្ជាការរង ទទួលការងារកសាងកម្លាំង នាយការិយាល័យបុគ្គលិក និងនាយទាហានដែលមានឈ្មោះចូលសោធននិវត្តន៍ជាច្រើនរូបផងដែរ។