បន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធនិវត្តន៍ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹក ទី២៥ ខែមីនា ឆ្នាំ២០២០។
ក្នុងពិធីផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការរង ទទួលការងារ កសាងកម្លាំង និង នាយការិយាល័យពាក់ព័ន្ធ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលដល់អាយុចូលសោធននិវត្តន៍-បាត់បង់សមត្ថភាពជាច្រើនរូបផងដែរ៕