ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋាន កងរាជអាវុធហ្ថលើផ្ទៃប្រទេស បានធ្វើបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទីវ វឌ្ឍនា នាយករងអធការកិច្ចក្រសួងការពារជាតិ រួមទាំងមានការចូលរួមពីសំណាក់នាយទាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងនាយទាហាន នាយទាហានរងនៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ។