កណ្តាល៖ នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំពិភាក្សាការងារ ដោយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោ កឧត្តមសេនីយ៍ត្រី មុំ ភិរម្យ នាយករងអធិការកិច្ច ក្រសួងការពារជាតិ អធិការកិច្ចអគ្គបញ្ជាការ និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩ តាមជំនាញពាក់ព័ន្ធក្នុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ។
សមាសភាពក្រុមការងារថ្នាក់ខេត្ត អញ្ជើញចូលរួមមានលោក ឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល លោក មេបញ្ជាការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យ ដែលមានការពាក់ព័ន្ធតាមជំនាញនីមួយៗផងដែរ ។