ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក ងិន សុផាត ដែលជាអតីតនាយទាហាននៃកងរាជអាវុធហត្ថ (ចូលនិវត្តន៍) ដែលមានជំងឺធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រៅពីការពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល ក៏បានប្រគល់ថវិការបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាករកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមិត្តរួមការងារសរុបចំនួន១៩.៦០០.០០០រៀល ជូនគ្រួសារលោក ងិន សុផាត សម្រាប់ចាត់ចែងតាមការគួរផងដែរ។