You are currently viewing ឧត្តមសេនីយ៍ឯក សេង សុង ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ!

ឧត្តមសេនីយ៍ឯក សេង សុង ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ!

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ទីវ វឌ្ឍនា នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ (ក្នុងក៏មានក្រុមការងារអធិការកិច្ច អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ) ដើម្បីធ្វើការត្រួតពិនិត្យអធិការកិច្ច នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លើជំនាញអធិការកិច្ច ជំនាញបុគ្គលិកជំនាញ បច្ចេកទេស ជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស និងជំនាញវិស្វកម្មអចលនទ្រព្យ មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ ប្រចាំឆ្នាំ២០១៩។