ព្រះសីហនុ៖ វេលាម៉ោង ១២:១០ នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មាន មានករណីភ្លើងឆេះស្មៅ នៅចំណុចក្នុងរបងដីបំរុងរបស់កំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ស្ថិតក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ដើម្បីកុំឲ្យរាលដាលខ្លាំង ប៉ះពាល់ដល់លំនៅស្ថានប្រជាពលរដ្ឋរស់នៅក្បែរទីនោះ។
ក្នុងប្រតិបត្តិការនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចំនួន១៥នាក់ ប្រើប្រាស់ឡានទឹក ចំនួន០១គ្រឿង និងមានការចូលរួមពីឡានទឹកពន្លត់អគ្គីភ័យកំពង់ផែអន្តរជាតិស្វយ័តក្រុង ចំនួន០២គ្រឿង ទើបបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ ទាំងស្រុង ។