កំពត៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជុំគិរី ខេត្តកំពត បានបើកកិច្ចប្រជុំដាក់ផែនការ កម្លាំងត្រៀមការពារសន្តិសុខ រក្សាសវុត្ថិភាពក្នុងពីធីលំហាត់ហ្វឹកហ្វឺនរួមគ្នាមិត្តភាពកម្ពុជា-ចិន នាគមាស២០២០ ដែលរៀបចំឡើងដោយ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលមានរយៈពេល ១៤ ថ្ងៃចាប់ហ្វឹកហាត់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ ពិធីប្រជុំនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយរងសេនាធិការ មេបញ្ជាការ មេបញ្ជាការរងតាមបណ្តារាជធានី-ខេត្តទាំង៦មាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រុងព្រះសីហនុ និងមេបញ្ជាការ មេបញ្ជាការរងតាមបណ្តាមូលដ្ឋានស្រុកព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។