កំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ឆមាសទី ១ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក ជាមេបញ្ជាការរង នាយសេនាធិការដ្ឋាន និងអស់លោកជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដែលជាសិក្ខាកាមផងដែរ។