ពោធិ៍សាត់៖ នៅវេលាម៉ោង ១៦ និង ១៩នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងចម្រុះ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុច ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ដោយរឹមអូសរថយន្តកែច្នៃប៉ាកុង ១គ្រឿង ជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើ (ម្ចាស់គេចខ្លួន)។ បច្ចុប្បន្នវត្ថុតាងខាងលើកម្លាំងបានដុតកបំផ្លាញចោលនៅសង្កាត់រដ្ឋបាលព្រៃឈើភ្នំក្រវាញ។