ព្រះវិហារ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំពិភាក្សាការងារ ដោយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន នាយករងនាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩ តាមជំនាញដែលពាក់ព័ន្ធក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកមេបញ្ជាការរង និងប្រធានមន្ទីរស្តីទីទាំងប្រាំផងដែរ។