រតនគិរី៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការក្រុង សហការជាមួយការិយាល័យជំនាញ អាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបករណីជាក់ស្តែង ចែកចាយនិងរក្សាទុកជួយដូរដោយខុសច្បាប់ ស្ថិតត្រង់ចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
លទ្ធផលសម្រេចបានរួមមានឃាត់ខ្លួនជនសង្ស័យ ០២នាក់ប្តីប្រពន្ធ ឈ្មោះ ហេង ប៊ុនថន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាជ័រកៅស៊ូ (ប្តី) និងឈ្មោះ ដ ណារី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ។
សម្ភារៈចាប់យកម្សៅក្រាមសថ្លា ១១ កញ្ចប់, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៣គ្រឿង, ប្រាក់រៀល២០០០រៀល និងសម្ភារៈសែពមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងត្រូវកសាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី។