តាកែវ៖ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋាន កងរជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក វរះសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ ចែកចាយ ឬប្រើប្រាស់ដោយខុសច្បា់នូវសារធាតុញៀន នៅចំណុចភូមត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ឈ្មោះ ទី ឡាយ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រមោចហែ ឃុំរវៀង ស្រុក សំរោង ខេត្តតាកែវ និងឈ្មោះ វ៉ុន ដា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ។
វត្ថុតាងដកហូតមានម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវ បានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕