ពោធិ៍សាត់៖ នៅវេលាម៉ោង ១១ និង ១៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ កម្លាំងស្នាក់ការសន្តិសុខ B០៥ ចំនួន សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចលេខ (២៧៥០៨-៨៧៦២៩) ភូមិកំពង់ថ្កោល ឃុំអន្សាចបក់ ស្រុកក្រគរ ដោយបានរុះរើសម្រាស់ ០៦កន្លែង, ក្បាលបរ ០៤មាត់, លូកងស្បៃមុង ០៥មាត់, បង្គោលចំរ៉ឹង២៧០០ដើម និងលែងកូនត្រីចម្រុះ ១៥គីឡូក្រាម (ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើកាប់បំផ្លាញចោលនៅហ្នឹងកន្លែង។