ប៉ៃលិន៖ នៅវេលាម៉ោង ២៤ និង ០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នំា២០២០ កម្លំាងមូលដ្ឋាន កងរាជអាវុធធហត្ថស្រុកសាលាក្រៅ ដឹកនាំដោយលោក អនុសេនីយ៍ឯក កង សាមឿន ប្រធានស្នាក់ការសន្តិសុខ ៥៧០៣ បានដឹកនាំកម្លាំងបង្ក្រាបករណី ជួញដូរ រក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សែម សុភូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងបានចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌សចំនួន ០៣កញ្ចប់, ប្រាក់រៀល ៤៧.០០០ រៀល, ទូរស័ព្ទដៃអិនចុចពិល ០២គ្រឿង និងប្រដាប់ប្រដាប្រើបា្រស់មួយចំនួនទៀត។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តរួច។