សៀមរាប៖ នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំប្រតិភូនៃកងរាជអាវុធហត្ថខេត្តសៀមរាប ចូលរួមពិធីគោរពវិញ្ញាណខណ្ឌ ឯកឧត្តម ចាន់ សារឿន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដែលប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតនៅ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។