ត្បូងឃ្មុំ ៖ រសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ នេះ លោក វរសេនីយ៍ឯក រ័ត្ន ចាន់ណា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយ នាយរងអាវុធហត្ថខេត្ត ក្នុងឱកាសនោះផងដែរ លោក វរសេនីយ៍ មេបញ្ជាកររង ក៏បានបើកចែកប្រាក់ឧបត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ បញ្ជាការដ្ឋាន កងទ័ពជើងគោក ដល់នាយ នាយរងអាវុធហត្ថខេត្តផងដែរ។