បន្ទាយមានជ៏័យៈ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រគល់អំណោយជាការលើកទឹកចិត្តដល់ ពលរដ្ឋម្នាក់ដែលប្រទះឃើញអាវុធមាន និងរាយការណ៍ដល់កម្លាំងអាវុធហត្ថ
មានឈ្មោះ ទឹម ហន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ-សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ កម្លាំងអាវុធហត្ថបន្ទាយមានជ័យ បានឲ្យដឹងថា អាវុធដែលរើសបានជាប្រភេទ AK47 ខណះពេលគាត់ទៅរើសអេតចាយ នៅគំនរសំរាមស្រាប់តែឃើញក្រណាត់ភួយរុំ ក៏សង្ស័យ យកមកហែកមើលក៏ឃើញអាវុធ រួចក៏រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង ។
អំណោយទទួលបានរួមមាន៖
០១. អង្ករ៥០គីឡូក្រាម
០២. ទឹកត្រី ទឹកស៊ីអ៊ិវ ៥យួរ
០៣. ទឹកសុទ្ធ៥កេស មី៥កេស និងថវិកាចំនួន២០ម៉ឺនរៀល៕