កែប៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថកែប លោក ឧត្តមសេនីយ៍ទោ ព្រំ ជឿន នាយរងនាយកដ្ឋាន អធិការកិច្ច ក្រសួងការពារជាតិ បានដឹកនាំក្រុមការងារ អញ្ជើញជួបពិភាក្សា ធ្វើអធិការកិច្ច លើជំនាញបុគ្គលិក ជំនាញបច្ចេកទេស ជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស ជំនាញវិស្វកម្មអចលនទ្រព្យ និងមធ្យោបាយសម្ភារៈ គ្រឿងបំពាក់ ប្រចាំឆ្នាំ២០១៩។ ក្នុងឱកាសត្រួតពិនិត្យធ្វើអធិការកិច្ចនេះដែរមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ លោកមេបញ្ជាការរង និងនាយការិយាល័យពាក់ព័ន្ធបានចូលរួមផងដែរ ។