You are currently viewing មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៦នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៦នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន០៦នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានចុះបង្រ្កាបក្នុងទីតាំង០២ផ្សេងៗគ្នា ស្ថិតនៅចំណុចក្រុមទី៣៨ ភូមិ០១ និងភូមិ០៦ សង្កាត់០៤ ក្រុងព្រះសីហនុ។ ជនសង្ស័យទាំងអស់មានឈ្មោះ សេង ភារុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បកប្រែចិន បច្នុប្បន្នស្នាក់នៅក្រុមទី៣៨ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ, ឈ្មោះ ដួង លីណា ហៅ ម៉ីង៉ា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅក្រុមទី៣៨ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ, ឈ្មោះ ផេង វ៉ាន់ឌី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្នុប្បន្នស្នាក់នៅសង្កាត់០៤ ក្រុងព្រះសីហនុ, ឈ្មោះ ហ៊ន តួ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្នុប្បន្នស្នាក់នៅសង្កាត់០៤ ក្រុងព្រះសីហនុ, ឈ្មោះ សរ ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្នុប្បន្នស្នាក់នៅសង្កាត់០៤ ក្រុងព្រះសីហនុ និងឈ្មោះ ចេង សុឃា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ បច្នុប្បន្នស្នាក់នៅសង្កាត់០៤ ក្រុងព្រះសីហនុ។
ដកហូតវត្ថុតាងរួមមានម្សៅសថ្លា ចំនួន ៨៣កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ៩៨គ្រាប់, ទូរស័ព្ទ ចំនួន០៤គ្រឿង, ដបជក់ ចំនួន០៣, ជញ្ជីងថ្លឹង ចំនួន០១, លុយខ្មែរ ចំនួន ៤០០.០០០រៀល, ដែកកេះ ចំនួន១០, ខ្សៀជក់ ចំនួន០១, ម៉ូតូ ចំនួន ០១គ្រឿង។