ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងក្រុមការងារយេនឌ័រកងរាជអាវុធហត្ថខេត្ត បានចុះជួបសំណេះសំណាល សួរសុខទុក្ខ លោកស្រីនាយចំណង់ ចាន់ វាសនា ជំនួយការិយាល័យបទល្មើសព្រហ្មទណ្ឌ ដែលទើបនឹងសម្រាលកូន និងនាំយកថវិកាឧបត្ថម្ភផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ទឹកប្រាក់ចំនួន ១.០០០.០០០រៀល និងនាយទាហាន នាយទាហានរង ទឹកប្រាក់ចំនួន ១.៣៤០.០០០រៀល សរុបទឹកប្រាក់ចំនួន ២.៣៤០.០០០រៀល ជូនក្រុមគ្រួសារដល់លំនៅដ្ឋាន។