ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធនិវត្តន៍ កងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
ក្នុងពិធីផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរងនាយការិយាល័យ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលដល់អាយុចូលសោធននិវត្តន៍-បាត់បង់សមត្ថភាពជាច្រើនរូបផងដែរ។