You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន

មណ្ឌលគិរី៖ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានអញ្ជើញផ្សព្វផ្សាយអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ ក្នុងពិធីផ្សព្វផ្សាយនេះមាននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តចូលរួមស្តាប់សរុបចំនួន៩៤នាក់។