ភ្នំពេញ៖ ក្រោមការណែនាំក្រើនរំលឹកជាប្រចាំ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវេលាម៉ោង២ នឹង ៣០ នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការ កងអន្តរាគមន៍ កងរាជអាវុធហត្ថ បានចាត់តាំងលោកវរសេនីយ៍ឯក ប៊ុន សុផេន និងក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ លោក អនុសេនីយ៍ឯក កែវ សុផល មេបញ្ជាការរង កងអនុសេនាធំ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកេតុមាលា ក្នុងនោះផងដែរក្រុមការងារបាននាំយកនូវថវិការឧបត្ថម្ភផ្ទាល់របស់ លោក វរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការ ទឹកប្រាក់ចំនួន ៥០០.០០០រៀល និងផ្លែឈើ ទឹកដោះគោឆៅ ប្រគល់ជូនផងដែរ។ ទាំងនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រលាញ់ របស់លោកមេបញ្ជាការ ដែលមានចំពោះមន្ត្រីក្រោមឱវាទ ក្នុងការចូលរួមរំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។