បាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើពិធីផ្សព្វផ្សាយអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរងនឹងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង។ ដោយមានការចូលរួមពីសំណាក់លោក លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការរិយាល័យ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្តខេត្តបាត់ដំបងជាច្រើនរូបទៀត ដោយឡែកតាមស្រុក-ក្រុងនីមួយៗក៏បានធ្វើការផ្សព្វផ្សាយដល់នាយ នាយរងអាវុធហត្ថផងដែរ។