ក្រចេះ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។អំណោយរួមមានអង្ករ ០៨បេ ក្នុង០១បេស្មើនឹង២២គីឡូក្រាម, ទឹកត្រី ០៣យួរ, ទឹកស៊ីអ៊ីវ ០៣យួរ, ប៊ីចេង ០១កញ្ចប់, ត្រីខ ០២យួរ, មី ០៤កេស, តង់០១, កន្ទេល០១ ទឹកសុទ្ធ៥០យួរ និងឧបត្ថម្ភថវិកាជូនគ្រួសាររងគ្រោះ ចំនួន ២.២០០.០០០រៀល និងឧបត្ថម្ភ ថវិកាជូន ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាការពារ សរុបចំនួន ៦២០.០០០ រៀល។