បាត់ដំបងៈ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
កម្លាំងបានបន្តឱ្យដឹងទៀតថា ស្ត្រីដែលជាជនសង្ស័យមានឈ្មោះ លី ដានី ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង។
+វត្ថុតាងចាប់យករួមមាន៖
០១. ថ្នាំញៀនចំនួន ០២កញ្ចប់ ដែលមានទម្ងន់ស្មើ ១.២៧ក្រាម
០២. រថយន្តចំនួន ០១គ្រឿង
០៣. ទូរស័ព្ទដៃចំនួន ០២ គ្រឿង
០៤. ប្រាក់រៀលចំនួន ២៧ ម៉ឺនរៀល
០៥. ប្រាក់ដុល្លាចំនួន ៤១ ដុល្លា
០៦. ដាវសាំម៉ារ៉ៃ ០១ដើម
០៧. ដែកមួយកំណាត់ប្រវែង ៧០ ស.ម ០១ដើម
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង កំពុងសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។