កំពង់ធំ៖ នៅព្រឹកថ្ងៃ អង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើពិធីប្រគល់ថវិកាដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់មន្ត្រីជំនាញការពារសន្តិសុខផ្ទៃក្នុង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងអស់លោក លោកស្រី ជាមេបញ្ជាការរង នាយសេនាធិការដ្ឋាន និងអស់លោកជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ថវិការទទួលបានក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល ។