ពោធិ៍សាត់៖ នៅវេលាម៉ោង ១២ និង ១៤នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តពោសាត់ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយក្រុមចម្រុះ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចលេខ (៤១៧៧៣-៦១៨៩៣) ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយបានរឹបអូសរថយន្ត(បាកុង)១គ្រឿង ជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើ(ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើដុតកម្ទេចចោលនៅសង្កាត់រដ្ឋបាលព្រៃឈើលាច។