You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីហឹង្សា និងគ្រឿងញៀន

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីហឹង្សា និងគ្រឿងញៀន

បន្ទាយមានជ័យ៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងស្ទាវចំនួនពីរក្រុមធ្វើសកម្មភាពដេញវាយគ្នាដោយប្រើកាំបិត ដែលបង្ករភាពអសន្តិសុខនៅចំណុចម្ដុំស្រះ១០០ នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ដកហូតដាវស៊ាំម៉ូរ៉ៃបានចំនួន ០៣ដើម ម៉ូតូចំនួន ០១គ្រឿង, គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០២កូនថង់តូច។
បច្ចុប្បន្នជនសង្ស័យត្រូវបាន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងតាមនីតិវិធី។