កំពង់ធំ៖ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំបានធ្វើពិធីផ្សព្វផ្សាយអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្តខេត្តកំពង់ធំជាច្រើនរូបទៀត។