កំពង់ស្ពឺ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើពិធីផ្សព្វផ្សាយអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្តខេត្តជាច្រើនរូបទៀត។