You are currently viewing ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិញ្ជើញចុះត្រួតពិនិត្យការងារ ប្រចាំឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ

ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិញ្ជើញចុះត្រួតពិនិត្យការងារ ប្រចាំឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ

ព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការស្តីទី ប្រធានមន្ទីរស្តីទីទាំង៤ នាយការិយាល័យជំនាញ មានការពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំជាមួយ ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ព្រំ ជឿន នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងកាពារជាតិ ដែលអញ្ជើញចុះត្រួតពិនិត្យការងារ ប្រចាំឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ។